KCSM 2023-09-30 10-16am

ភ្នំពេញ៖នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញ ករណីលួចមានស្ថាន ទម្ងន់ទោសដោយសារការប្រើប្រាស់អំពើហិង្សា (ឆក់យកទូរស័ព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់(ប្រើកាំភ្លើងខ្លីប្រើហ្គាស)។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការ រងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ លួចមាន ស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អំពើហិង្សា(ឆក់យកទូរស័ព្ទមិនបានសម្រេច) និងកាន់កាប់អាវុធដោយខុសច្បាប់(ប្រើកាំភ្លើងខ្លីប្រើហ្គាស) នៅចំណុចខាង មុខផ្ទះលេខ ៣៥៩ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២និង ៣០នាទីរំលងអធ្រាត្រ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១-ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុក សារធាតុ ញៀន)

២-ឈ្មោះ កង សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

វត្ថុតាងដែលសមត្ថកិច្ចដកខ្លួនបានរួមមាន៖

-ម៉ូតូចំនួន០១គ្រឿង ម៉ាកMio ពណ៌ខៀវ ផ្លាកលេខភ្នំពេញ១IM_៧១១៦

-អាវុធខ្លីប្រើហ្គាសចំនួន០១ដើម ម៉ាកGLock ពណ៌ខ្មៅ បង់ចំនួន០១ ។

ជនរងគ្រោះឈ្មោះ ហេង បូផា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥D ផ្លូវ២៦BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទ៖ចតុមុខ