KCSM 2023-09-29 04-56pm

សិល្បៈជាតិ៖ តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា សិល្បការិនី​របាំ​បុរាណ​ជាច្រើន​នាក់ លើកដៃ​រាំ​បួងសួង​នៅមុខ​ប្រាសាទ​កេះ​កេរ​ដើម្បី​រំលឹក​គុណ​បុព្វបុរស​ខ្មែរ ដែល​ពិធី​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ប្រារព្វ​ពិធីបួងសួង នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ។
នៅ​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ប្រារព្វ​ពិធីបួងសួង​ឧទ្ទិស​ដល់​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ និង​អបអរសាទរ​រមណីយ​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ ដែល​បាន​ចុះ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។


សូមជម្រាបថា ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ស្ថាប័ន​ថ្នាក់ជាតិ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាច្រើនរូប​ទៀត។ ការ​ប្រារព្វ​ពិធីបួងសួង​នេះ ធ្វើឡើង​នៅក្នុង​បរិវេណ​ប្រាសាទ​ប្រាង្គ នៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ។