Month: March 2025

គួរអោយរន្ឋត់ !នាយកមីក្រូ ហិរញ្ញវត្ថុ ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តក្រុង បណ្តាលអោយបាត់បង់ជីវិតនៅខេត្តស្វាយរៀង

គួរអោយរន្ឋត់ !នាយកមីក្រូ ហិរញ្ញវត្ថុ ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តក្រុង បណ្តាលអោយបាត់បង់ជីវិតនៅខេត្តស្វាយរៀង KCSM2025-03-22 06-48pm ខេត្តស្វាយរៀង៖ យោង តាមសមត្ថកិច្ច នគរ បាល បានអោយដឹងថា នៅវេលាម៉ោ៦ និង ៣០នាទីល្ងាច ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចររាចរណ៍ក្នុងទិសដៅបញ្ច្រាសទិសគ្នារវាងរថយន្តកាំមេរីហាយប្រ៊ីត​ ស្លាកលេខ​ ភ្នំពេញ​ 2BN- 8192 បុកគ្នាជាមួយរថយន្ត ក្រុងរបស់ក្រុមហ៊ុន​ដានដាន លើផ្លូវជាតិលេខ១ នៅ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨_១០៩…

🔊នាទីវប្បធម៌និងប្រវត្តិសាស្រ្ត ! KCSM2025-03-22 01-45pm 📢ព្រះបាទជ័យវរ្ម័នទី៧ ជ័យវរ្ម័នទី៧ ទ្រង់សោយរាជ្យនៅឆ្នាំ ១១៨១-១២១៥ នៃគ្រិស្តសករាជ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្សចាម គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយកព្រះពុទ្ធសាសនាមហាយាន មកគោរពបូជាផងដែរ និងបានលើកតម្កើងជាសាសនារបស់រដ្ឋទៀតផង។ព្រះនាមពេញរបស់ទ្រង់ ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ(ជ័យវរធន់) មរណៈនាមរបស់ទ្រង់:ព្រះបរមសៅសុគតបទក្សត្រមុនត្រីភូវនាទិត្យវរ្ម័ន។ *ទុក្ខលំបាករបស់រាស្រ្ត គឺជាទុក្ខលំបាករបស់ទ្រង់❤️

🔊នាទីវប្បធម៌និងប្រវត្តិសាស្រ្ត ! KCSM2025-03-22 01-45pm 📢ព្រះបាទជ័យវរ្ម័នទី៧ ជ័យវរ្ម័នទី៧ ទ្រង់សោយរាជ្យនៅឆ្នាំ ១១៨១-១២១៥ នៃគ្រិស្តសករាជ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្សចាម គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត…

Elon Musk អំពាវនាវ​ឱ្យ​កាត់ទោស​មន្ត្រី​ប៉ង់តាហ្គោន​ ដែល​​ទម្លាយ​ព័ត៌មាន​យោធា​ទៅ​កាន់ New York Times

Elon Musk អំពាវនាវ​ឱ្យ​កាត់ទោស​មន្ត្រី​ប៉ង់តាហ្គោន​ ដែល​​ទម្លាយ​ព័ត៌មាន​យោធា​ទៅ​កាន់ New York Times KCSM2025-03-21 10:22pm (វ៉ាស៊ីនតោន)៖ លោក Elon Musk បាន​រិះគន់​សារព័ត៌មាន New York Times និង​អំពាវនាវ​ឱ្យ​កាត់ទោស​មន្ត្រី​មន្ទីរ​ប៉ង់តាហ្គោន​ ដែល​បាន​ទម្លាយ​ព័ត៌មាន​យោធា​សំខាន់ៗ ទៅ​ឱ្យ​កាសែត​នេះ។ ការ​រិះគន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី New York Times បាន​រាយការណ៍​ថា លោក Musk នឹង​ទទួល​បាន​ការ​សង្ខេប​ អំពី​ផែនការ​យោធា​របស់​សហរដ្ឋអាមេរិក ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន។…

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចា-ប់ខ្លួនថៅកែម្នាក់ ក្រោយចា-ប់រំ-លោ-ភ និងគំ-រាមស-ម្លាប់ក្មេ-ងស្រីអា-យុ១-៤ឆ្នាំ ដែលជាឈ្នួ-លបម្រើ

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចា-ប់ខ្លួនថៅកែម្នាក់ ក្រោយចា-ប់រំ-លោ-ភ និងគំ-រាមស-ម្លាប់ក្មេ-ងស្រីអា-យុ១-៤ឆ្នាំ ដែលជាឈ្នួ-លបម្រើ KCSM 2025-03-20 07:08pm (កំពង់ឆ្នាំង)៖ អនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោយចាប់រំលោភ និងគំរាមសម្លាប់ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ ដែលជាឈ្មួលបម្រើ។ ជនល្មើសឈ្មោះ ប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត KCSM 2025-03-20 06:40pm (ភ្នំពេញ)៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរងផែនការងារធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន…

សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ KCSM 2025-03-20 01:41pm (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ខណៈដែលជាក់ស្ដែងឯកសារទាំងនេះមិនត្រូវការនោះទេ។ សម្តេច បានថ្លែងបន្តថា​ «ប្រសិនជាយើងនៅតែបែបនេះ យើងមិនអាចដើរលឿនទេ»។ ការណ៍នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា «រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធីរបៀបរបបការងារយើង មិនទំនើបកម្មឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ បើរចនាសម្ព័ន្ធណាត្រូវរក្សាដដែលៗចុះ តែកែសម្រួលនីតិវិធី ដើម្បីធ្វើអី? គឺពន្លឿន»។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា តួយ៉ាងដូចក្រសួងពាណិជ្ជកម្ម ដែលសម្តេចបានជ្រាបថាតម្លៃសេវាកន្លែងខ្លះមានការកើនឡើងជាងអាណត្តិមុនផង ដែលតម្រូវឱ្យពិនិត្យឡើងវិញឱ្យច្បាស់។ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា៖ «យើងធ្វើកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងចុះ មិនឱ្យកើនទេ ត្រូវពិនិត្យមើលទាំងផ្លូវការ ទាំងក្រៅផ្លូវការ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ ត្រូវកាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយប្រើតាមឌីជីថលឱ្យបានច្រើន…»។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កន្លែងខ្លះយើងដាក់បំពេញតាមអនឡាញតែម្ដង ហើយឥឡូវយើងដាក់ CamDX ឯកសារដាក់តែម្ដងស្កេន QR ចូល គឺក្រសួងស្ថាប័នទាំងអស់ចែកគ្នា ជាជាងគាត់រត់ទៅ១០កន្លែង»។ សម្តេច បានមានប្រសាសន៍បន្តថា សេវាជាង៣ពាន់កន្លែងនេះ សម្តេច សង្ឃឹមថាក្រុមការងារដែលបានជជែក រកវិធីយ៉ាងម៉េចដើម្បីកែសម្រួលកាត់នីតិវិធីស្មុគស្មាញចេញ កាត់ដំណាក់កាលដែលមិនចាំបាច់ចេញ ដើម្បីពន្លឿនការផ្ដល់សេវាដល់ប្រជាពលរដ្ឋ៕ អត្ថបទ:សង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ KCSM 2025-03-20 01:41pm (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ខណៈដែលជាក់ស្ដែងឯកសារទាំងនេះមិនត្រូវការនោះទេ។ សម្តេច បានថ្លែងបន្តថា​ «ប្រសិនជាយើងនៅតែបែបនេះ យើងមិនអាចដើរលឿនទេ»។ ការណ៍នេះ…

សម្តេចព្រះព្រហ្មរតន:មុនី ពិន សែម៖ គ្មាននរណាទៅហ៊ានលុប ឬកែប្រែព្រះត្រៃបិដកនោះទេ, ការរៀបចំក្រុមជំនុំព្រះត្រៃបដិក គឺជាការថែរក្សានូវសាសនធម៌ កុំឲ្យអ្នកដទៃបោះពុម្ពសៀវភៅខុសពុទ្ធវចនៈ

សម្តេចព្រះព្រហ្មរតន:មុនី ពិន សែម៖ គ្មាននរណាទៅហ៊ានលុប ឬកែប្រែព្រះត្រៃបិដកនោះទេ, ការរៀបចំក្រុមជំនុំព្រះត្រៃបដិក គឺជាការថែរក្សានូវសាសនធម៌ កុំឲ្យអ្នកដទៃបោះពុម្ពសៀវភៅខុសពុទ្ធវចនៈ KCSM 2025-03-20 12:12pm (ភ្នំពេញ)៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា គ្មាននរណាទៅហ៊ានលុប ឬកែប្រែព្រះត្រៃបិដកនោះទេ ហើយការរៀបចំក្រុមជំនុំព្រះត្រៃបដិក គឺជាការថែរក្សានូវសាសនធម៌ ដែលប្រៀបដូចជាប្រទេសមានសភាសម្រាប់ពិនិត្យច្បាប់អីចឹងដែរ។ ការរៀបចំក្រុមជំនុំព្រះត្រៃបដិកនេះ ក៏ជាការការពារ កុំឲ្យអ្នកដទៃបោះពុម្ពសៀវភៅខុសពុទ្ធវចនៈ។ បើតាមសង្ឃដីកាសម្តេចព្រះព្រហ្មរតនមុនី ពិន សែម តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៩…

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ KCSM 2025-03-19 03:19PM (ភ្នំពេញ)៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃនៃទិវាសង្គមកិច្ចពិភពលោកលើកទី១៨ និង​ជាទិវាជាតិសង្គមកិច្ចលើកទី១នៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងគាំទ្រ​យ៉ាង​ពេញទំហឹងចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និងសារៈសំខាន់នេះ។ ក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ច និងសង្គមកិច្ចពិភពលោក, សម្តេចមហាបវរ​ធិបតី បានគូសបញ្ជាក់ថា ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់ KCSM 2025-03-19 03:07pm (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ…

រដ្ឋមន្ត្រី​ ជា វ៉ាន់ដេត៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកា​នៅកម្ពុជា​ អាចរកចំណូលបានហើយ

រដ្ឋមន្ត្រី​ ជា វ៉ាន់ដេត៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកា​នៅកម្ពុជា​ អាចរកចំណូលបានហើយ KCSM 2025-03-19 02:55pm (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ​អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើន​នៅលើបណ្តាញសង្គម TikTok នឹង​អាចរកចំណូលបានហើយ​ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកា​នៅកម្ពុជា។ លោក ជា វ៉ាន់ដេត គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ…