Month: January 2025

ការបើកបរខ្វះការប្រុងប្រយត្ន័ ! រថយន្តរបស់អភិបាលរងខេត្តពោធិ៍សាត់ បើកបុ.កម៉ូតូហុងដាវ៉េវស្លា.ប់៣នាក់ របួសធ្ងន់ក្មេងអាយុ៣ឆ្នាំម្នាក់

ការបើកបរខ្វះការប្រុងប្រយត្ន័ ! រថយន្តរបស់អភិបាលរងខេត្តពោធិ៍សាត់ បើកបុ.កម៉ូតូហុងដាវ៉េវស្លា.ប់៣នាក់ របួសធ្ងន់ក្មេងអាយុ៣ឆ្នាំម្នាក់ KCSM 2025-01-08 03-12pm ពោធិ៍សាត់ ៖ សង្វេគណាស់ មួយគ្រួសារគ្នា៤នាក់ ប្តីប្រពន្ធនិងកូនស្រី២នាក់ ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង កំពុងឌុបគ្នាធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តមួយគ្រឿងម៉ាក វីហ្គោ ពណ៌​ទឹកប្រាក់ បើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹង បណ្តាលឱ្យស្លាប់៣នាក់ភ្លាមៗនៅកន្លែង និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលំគ្រួសក្រហម ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ច្រកចូលរណ្តៅកាយដីគ្រួសក្រហម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ…

គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅទីបេ អ្នកស្លា.ប់ និងរបួសកើនឡើងជាង ៣០០នាក់ហើយ…

គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅទីបេ អ្នកស្លា.ប់ និងរបួសកើនឡើងជាង ៣០០នាក់ហើយ… KCSM 2025-01-08 12-59pm ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ដាច់ស្រយាលមួយនៅតំបន់ទីបេ នៃប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៦នាក់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស ជាមួយគ្នានេះដែរក្នុងប្រទេសនេប៉ាល់ ប៊ូតាន និងផ្នែកខ្លះនៃភាគខាងជើងនៃប្រទេសឥណ្ឌា ក៏មានករណីគ្រោះរញ្ជួយដីដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០២៥។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGA) បាននិយាយថា គ្រោះរញ្ជួយដីនៅថ្ងៃអង្គារនេះ មានកម្រិត ៧.១រ៉ិចទ័រ ខណៈមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន…

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បំភ្លឺករណីជនជនបរទេស៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាន់រីសត

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បំភ្លឺករណីជនជនបរទេស៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាន់រីសត KCSM 2025-01-08 11-18am ឧត្តរមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥តាមរយៈអ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស បានចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ដោយក្នុងដៃមានកាន់ដំបងឈើកាលពីពេលថ្មីៗនេះ។​ បើតាម ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ការតវ៉ារបស់ក្រុមជនបរទេសទាំងនោះ គឺដោយសារតែ មានមេការជនជាតិចិនឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក។ យោងតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៤០នាទី មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់…

អត់ការងារធ្វើ សង្ងំជក់គ្រឿងញៀនក្នុងបន្ទប់ សមត្ថកិច្ចចុះទៅចាប់បាន៣នាក់

អត់ការងារធ្វើ សង្ងំជក់គ្រឿងញៀនក្នុងបន្ទប់ សមត្ថកិច្ចចុះទៅចាប់បាន៣នាក់ KCSM 2025-01-08 11-01am ភ្នំពេញ ៖ បុរសស្រីចំនួន៣នាក់ មិនរកការងារធ្វើ ប្រព្រឹត្តនូវអំពើល្អ បែជាព្រឹកឡើងនាំគ្នាសង្ងំជក់បង្ហុយគ្រឿងញៀន ពលរដ្ឋរាយការណ៍ សមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនបានទាំង៣នាក់ នៅបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ តាមប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ប្រុស១នាក់ ស្រី២នាក់ សង្ងំជក់គ្រឿងញៀនទាំងព្រឹកនៅក្នយងបន្ទប់ជួល ធ្វើព្រងើយ ហាក់បីដូចជាមិនខ្វល់…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣១នាក់ ករណី លួច.ប្លន់និងក្មេងទំនើង

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣១នាក់ ករណី លួច.ប្លន់និងក្មេងទំនើង KCSM 2025-01-07 10-12pm ភ្នំពេញ ៖ កម្លាំងស្នងការរដ្ឋាននគបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យ៣១នាក់ពាក់ព័ន្ធករណីលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងជាសារធារណៈ នៅរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន ៧បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យលួច ប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ បង្ក្រាបបានចំនួន ១៣ករណីឃាត់ជនសង្ស័យចំនួន៣១នាក់។នៅក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន១២ ករណីឃាត់មនុស្សចំនួន២១ នាក់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន០១ករណីឃាត់មនុស្សចំនួន ១០នាក់ ។…

ឈ្មួញកំពុងចាក់ដីច្រើនកន្លែងនៅតំបន់មាត់សមុទ្រខណៈអាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្ត កោះកុងស្ងៀមសូន្យឈឹង

ឈ្មួញកំពុងចាក់ដីច្រើនកន្លែងនៅតំបន់មាត់សមុទ្រខណៈអាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្ត កោះកុងស្ងៀមសូន្យឈឹង ឥ KCSM 2025-01-07 11-31am ខេត្តកោះកុង÷ ធម្មតា! ធម្មតា! បើទោះបីជាប្រជាពលរដ្ឋលើផ្ទៃប្រទេស ជាពិសេសអ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ,ប្រជាពលរដ្ឋនៅខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងណាក៏ ដោយក៏មន្ត្រីស្រុកស្រែអំបិល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកោះកុង ធ្វើដូចជាមិនដឹងរឿង ករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងបើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។ ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពាន យកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្ម…

ករណីគ្រឿងញៀននៅតែជារឿងក្តៅគគុក!បង្ក្រាបកមិនចេះអស់ ជនល្មើសដឹកជញ្ជូនគ្រឿងញៀនដូចដឹកត្រីទៅផ្សារ ករណីនេះបានឃាត់ខ្លួនមនុស្ស៤នាក់

ករណីគ្រឿងញៀននៅតែជារឿងក្តៅគគុក!បង្ក្រាបកមិនចេះអស់ ជនល្មើសដឹកជញ្ជូនគ្រឿងញៀនដូចដឹកត្រីទៅផ្សារ ករណីនេះបានឃាត់ខ្លួនមនុស្ស៤នាក់ KCSM 2025-01-07 11-12am បាត់ដំបង៖ កម្លាំងការិ​យាល័យ​ប្រឆាំងគ្រឿងញៀន បានសហកាជាមួយកម្លាំងការិយាល័យ​ស៊ើបអង្កេត និងកម្លាំងការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បានចុះរឹតបន្ដឹងច្បាប់ចរាច​រណ៍ផ្លូវគោក និងបានបង្ក្រាបករ​ណីដឹកជញ្ជូន រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅចំ​ណុចភូមិស្រះកែវ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះ ហែម ចាន់ម៉ុល ភេទប្រុ​ស…

ស្វែងយល់ពីល័ក្ខខណ្ឌផ្គត់ផ្គង់របបអាហារ ថវិកា និងទ្រព្យសម្បត្តិរបស់អ្នកជាប់ឃុំ

ស្វែងយល់ពីល័ក្ខខណ្ឌផ្គត់ផ្គង់របបអាហារ ថវិកា និងទ្រព្យសម្បត្តិរបស់អ្នកជាប់ឃុំ KCSM 2025-01-06 05-26pm ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ នេះបើតាមមាត្រា៤ នៃច្បាប់ស្ដីពី ពន្ធនាគារ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១។ ក្នុងចំណោមមាត្រាជាច្រើន ច្បាប់នេះក៏បានចែងពាក់ព័ន្ធនឹងអាហារ និងលក្ខខណ្ឌនៃការប្រើប្រាស់ថវិកាផងដែរ។ មាត្រា៣៣ នៃច្បាប់ស្ដីពីពន្ធនាគារចែងថា ជនជាប់ឃុំ ត្រូវបានទទួលរបបជីវភាពដែលកំណត់ដោយអនុក្រឹត្យ។ មាត្រា៣៤ ចែងថា ការផ្តល់អាហារសម្រាប់ជនជាប់ឃុំ ត្រូវយកចិត្តដាក់គិតគូរអំពីអាហារតមស្របតាមតម្រូវការខាងសុខភាព ដែលបញ្ជាក់ពីមន្រ្តីពេទ្យពន្ធនាគារ ឬស្របតាមតម្រូវការខាងសាសនារបស់ជនជាប់ឃុំ។ ជនជាប់ឃុំ…

មន្ត្រីអាវុធហត្ថដែលបានឃាត់ខ្លួនទាំង៣រូប មាន២រូបជាប់ពាក់ព័ន្ធនឹងបទ​ល្មើសស៊ីសំណូក

មន្ត្រីអាវុធហត្ថដែលបានឃាត់ខ្លួនទាំង៣រូប មាន២រូបជាប់ពាក់ព័ន្ធនឹងបទ​ល្មើសស៊ីសំណូក KCSM 2025-01-06 03-19Pm (ភ្នំពេញ)មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអាវុធហត្ថចំនួន ២រូប ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ ពាក់ព័ន្ធនឹងបទ​ល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើស​គ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់​ក្នុងការស៊ើបអង្កេត)និងកំពុងបន្តនីតិវិធី។ ជនសង្ស័យទាំង០២ ទី១ឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។…

មួយពព្រិចភ្នែក ! តារា​ចម្រៀង​រ៉េប​ RUTH​ KO​ បានបាត់ប-ង់ជីវ-ត បង្ក​ភាព​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ផ្អើល​អស់​អ្នកគាំទ្រ​ និង​តារាសិល្បៈ​

មួយពព្រិចភ្នែក ! តារា​ចម្រៀង​រ៉េប​ RUTH​ KO​ បានបាត់ប-ង់ជីវ-ត បង្ក​ភាព​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ផ្អើល​អស់​អ្នកគាំទ្រ​ និង​តារាសិល្បៈ​ KCSM 2025-01-06 11-37am សិល្បៈជាតិ៖ នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ ស្រាប់តែភ្ញាក់ផ្អើលទាំងព្រឹកព្រឹមនៅលើបណ្ដាញសង្គមចំពោះដំណឹងមរណភាពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ RUTH KO ដែលបានចួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកផ្លោងហោះមកទម្លុះកញ្ចក់កញ្ចក់រថយន្តរួចធ្លាក់បោកក្បាលស្លាប់នៅក្នុងថ្លក់ឈាមនៅវិថីស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ។ ដំណឹងដ៏សោកសៅក្រៀមក្រំនេះ បានធ្វើឱ្យអ្នកគាំទ្រ និងតារាសិល្បៈជាច្រើននាក់ រួមទាំងអ្នកលេងបណ្ដាញសង្គមមានអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ហាក់ដូចជាទទួលយកព័ត៌មានដ៏សែនរន្ធត់ចិត្តនេះពុំបានឡើយ។ បើតាមការលើកឡើងពីប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា តារាចម្រៀងរ៉េបល្បីឈ្មោះរូបនេះ…