Month: June 2024

ក្រសួងកសិកម្មបាននឹងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្

ក្រសួងកសិកម្មបាននឹងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ ម… KCSM2024-06-27 10:25am (ភ្នំពេញ)៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។ បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ…

គ្រូមន្តអាគមយកកាំ.ភ្លើ.ងបា.ញ់.ខ្លួនឯងមិនធ្លុះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ…!

គ្រូមន្តអាគមយកកាំ.ភ្លើ.ងបា.ញ់.ខ្លួនឯងមិនធ្លុះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ…! KCSM2024-06-26 03-28pm ភ្នំពេញ៖ នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងក្លា បង្ហាញដល់អ្នកដទៃមើលថាខ្លួនខ្លាំងពូកែ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់ KCSM2024-06-26 01-05pm (ភ្នំពេញ)នាថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបជាមួយអាជីវករផ្សារ TCC ដើម្បីពិភាក្សារកដំណោះស្រាយ រវាងអាជីករ និងក្រុមហ៊ុនសាងសង់។ ជាលទ្ធផលក្រសួងបានទទួលយកនូវសំណូមពរ និងបានកំណត់នូវវិធានមួយចំនួនដើម្បីដោះស្រាយជូនបងប្អូនអាជីវករទាំងអស់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន អាជីវករ ក្រុមហ៊ុនសាងសង់ កំពង់ផែស្វយ័តភ្នំពេញ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។…

សឹកពីព្រះសង្ឃបាន២ខែ បែកគំនិតទៅជួញដូរគ្រឿងញៀន ជា.ប់ខ្នោះសមត្ថកិច្ច KCSM2024-06-26 11-08am ខេត្តព្រះសីហនុ៖ ជនសង្ស័យ០២នាក់ មានម្នាក់ ទើបសឹកពីព្រះសង្ឃបាន២ខែ បែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រក្សាទុក្ខ និងចែកចាយថ្នាំញៀន នៅក្នុងក្រុងព្រះសីហនុ។ តាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង​ ០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍លេខ៣ បានល្បាតតាមភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅចំណុច ក្រុម១១ ភូមិ០៣ សង្កាត់០៣…

នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​អយ្យការ ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​លើ​ករណី​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ KCSM2024-06-25 12-09pm (ភ្នំពេញ)សម្ដេចធិបតី ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ឱ្យ​បាន​ម៉ត់ចត់​, ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែង​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់​ខាត។ ​មហាជនកំពុង​ផ្ទុះ​ការ​វែកញែក​នៅ​លើ​បណ្ដាញ​សង្គម លើ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​គូ​ដណ្ដឹង​មួយ​គូ​នៅ​បុរី​ប៉េងហួត​បឹង​ស្នោ ដែល​មាន​ចរិត​លក្ខណៈ​សាហាវ​ឃោរឃៅ ដោយ​អ្នក​ខ្លះ​បង្ហាញ​នូវ​ការ​មិន​ទុក​ចិត្ត​លើ​ការ​អនុវត្តិ​ច្បាប់ ដែល​អាច​នាំ​ឲ្យ​ឃាតក​រួច​ពី​ការ​ឃុំឃាំង អ្នក​ខ្លះ​ទៀត​បង្ហាញ​នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់​ពី​ស្ថាប័ន​អយ្យការ​ទៅ​លើ​បទ​ល្មើស​ថា​ស្ថាន​ទោស​ទណ្ឌ​មិន​សម​នឹង​ចរិត​លក្ខណៈ​ឃោរឃៅ​របស់​ឃាតក ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ប្រៀបធៀប​អំពី​កម្រិត​ជីវភាព​ឃាតក ទៅ​នឹង​ជនល្មើស​នៃ​បទ​ឃាតកម្ម​ផ្សេងៗ​ទៀត​ថា មាន​ភាព​លម្អៀង ដោយ​អ្នក​មាន​ទ្រព្យ…

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្លាស់ប្តូរតែងតាំងអភិបាលខេត្ត០៨រូបនិងតំលើងឋានន្តរសក្តិជារដ្ឋលេខាធិការ០៤រូប

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្លាស់ប្តូរតែងតាំងអភិបាលខេត្ត០៨រូបនិងតំលើងឋានន្តរសក្តិជារដ្ឋលេខាធិការ០៤រូប KCSM2024-06-25 08-12am (ភ្នំពេញ)ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន០៨រូប។ យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ អភិបាលខេត្តខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖ ១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង។ ២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។ ៣៖ លោក…

បើកបរមិនប្រយត្ន័ ! រថយន្តសណ្តោងរ៉ឺម៉កដឹកថ្ម បុ.ករថយន្ត LANGROVER កៀបជា.ប់….! KCSM2024-06-24 12-46pm ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្ដោងរុឺម៉កដឹកដុំថ្មពេញបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តLANGROVERកៀបជាប់រុញឡើងចិញ្ចើមផ្លូវកល់ដីទួលទៅមុខលែងរួច ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៣នឹង២០នាទីល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវបំបែកជាបួនភូមិព្រៃមូលពីរសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកLANGROVERពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2W-5667 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតខណៈ មកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តធុនធំសណ្ដោងរុឺម៉កម៉ាកFUSO ពណ៌បៃតងពាក់ស្លាកលេខកំពង់ស្ពឺ3A-3335 ដឹកថ្មពេញបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីរជើងមកត្បូងក្នុងល្បឿនលឿនជ្រុលបុរថយន្ត LANGROVER ចំហៀងខ្លួនខាងឆ្វេងយ៉ាងពេញទំហឹងរុញឡើងចិញ្ចើមផ្លូវកល់ដីទួលជាប់ទៅមុខលែងរួចបណ្ដាលឱ្យអ្នកបើកបររថយន្តLANGROVERរបួសស្រាល។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុរួចប្រគល់ឲ្យជំនាញការិយា ល័យចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕ អត្ថបទ៖ សេង សាវី

ដំណាំស្រូវ និងដំណាំដំឡូងមី ជិត៧០០ហិកតា ត្រូវបានសត្វដង្កូវសុីបំផ្លាញ នៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ…..!

ដំណាំស្រូវ និងដំណាំដំឡូងមី ជិត៧០០ហិកតា ត្រូវបានសត្វដង្កូវសុីបំផ្លាញ នៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ…..! KCSM2024-06-24 12-08pm ត្បូងឃ្មុំ៖ ហ្វូងដង្កូវស៉ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់ប្រមាណលើផ្ទៃដី ៦៧៩ហិកតា (ដំណាំស្រូវ ៥៩០ហិកតា និងដំណាំដំឡូងមី ៨៩ហិកតា) តែករណីនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានចាត់វិធានការទប់ស្កាត់ កម្ចាត់ហ្វូងដង្កូវដែលរាតត្បាតស៉ីបំផ្លាញលើដំណាំរបស់កសិករបានទាន់ពេលវេលា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា…

សមត្ថកិច្ចការពារព្រំដែនទឹកបានសង្រ្គោះ ទូកអូស១គ្រឿងត្រូវបានលិចក្នុងសមុទ្រ ខណះមានព្យុះភ្លៀងបោកបក់រលកយ៉ាងខ្លាំង …!

សមត្ថកិច្ចការពារព្រំដែនទឹកបានសង្រ្គោះ ទូកអូស១គ្រឿងត្រូវបានលិចក្នុងសមុទ្រ ខណះមានព្យុះភ្លៀងបោកបក់រលកយ៉ាងខ្លាំង …! KCSM2024-06-24 11-31am ខេត្តព្រះសីហនុ-សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០ នាទី ទៀបភ្លឺមានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៍ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី ។ នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១ ម្ចាស់ទូកឈ្មោះ សុខ…

ស្ត្រីដែលបានលោតទឹកនៅស្ពានសេកុង បានរកឃើញស-ព ហើយ….

ស្ត្រីដែលបានលោតទឹកនៅស្ពានសេកុង បានរកឃើញស-ព ហើយ…. KCSM2024-06-23 03-24pm ស្ទឹងត្រែង ៖ សាកសពស្ត្រីម្នាក់ ដែលលោតសម្លាប់ខ្លួនពីលើស្ពានសេកុង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកឃើញហើយ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ផុសអណ្តែតនៅមាត់ច្រាំង ចំណុចភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សពស្ត្រីរងគ្រោះមាន ឈ្មោះ ថន ទ្រព្យ អាយុ៤៥ឆ្នាំ មានជម្ងឺរវើរវាយ…