Month: April 2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី

KCSM2024-04-20 01-13pm “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”​ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាឱកាសអញ្ជើញក្នុងដំណើរទស្សនកិច្ចពិនិត្យ និងពង្រឹងកាងារចុះបញ្ជីដីធ្លី នាថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤​ តាមបណ្តាមន្ទីរនៅតំបន់ខាងជើងបឹងទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់​ធំ។ កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អត្ថបទ:សង្គម

អាជ្ញាធរខេត្តកោះកុង កំណត់យកភូមិចំនួន ២ ចូលរួមប្រកួតប្រជែងជា​ភូមិទេសចរណ៍ឆ្នើមក្នុងខេត្ត..

KCSM2024-04-19 07-11pm (ខេត្តកោះកុង)អាជ្ញារខេត្ត​កោះកុង មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ស្រុក​ថ្មបាំង បាន​កំណត់​យក​ភូមិ​ចំនួន ២ ដើម្បី​ជ្រើសរើស​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម របស់​អង្គការ UNWTO ឆ្នាំ ២០២៤។ ភូមិ​ពាមក្រសោប ស្ថិតនៅ​ស្រុក​មណ្ឌលសីមា និង​ភូមិ​ជី​ផាត ស្ថិតនៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​ជ្រើសរើស​យក​ជា​ភូមិ​បេក្ខជន​ទៅ​ចូលរួម​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម​ជាមួយ​នឹង​ភូមិ​ទេសចរណ៍​ឆ្នើមៗ ដទៃ​ទៀត នៅ​ជុំវិញ​ពិភពលោក ក្រោម​ការ​រៀបចំ​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក(UNWTO)។ លោក អន សុធារិទ្ធ អភិបាលរង​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ…

ឃា-ត-ករចា.ក់ស-ម្លា.ប់ស្រ្តីម្នាក់ រួចធ្វើអ-ត្តឃា-តខ្លួនឯងតាមក្រោយ​ បានសារភា-ពមូលហេតុឈានដល់ចំនុច….!

KCSM 2024-04-19 04-21pm ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខ៣៦ បុរីពិភពថ្មី ឈូកវ៉ា២ ក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ យកកាំបិតចុងស្រួច ចាក់សម្លាប់ក្នុងថ្លុកឈាម រួចអារកខ្លួនឯងជាក្រោយ តែមិនស្លាប់ ក្រាន់តែរងរបួស ផ្អើលពលរដ្ឋអ្នកក្បែរខាង រាយការណ៍ទៅសមត្ថកិច្ច។ស្ត្រីរងគ្រោះ មានឈ្មោះ មាស លក្ខិណា ហៅស្រីល័ក្ខ អាយុ៣៣ឆ្នាំ…

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី គ្រឿងញៀន និងកាន់កា.ប់អាវុ.ធ

KCSM 2024-04-19 04-410m បន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប០៥នាក់។ប្រតិបត្តិការសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ ថង់កិប ទម្ងន់ ២៨៨០,២ក្រាម , ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ ,…

សមត្ថកិច្ចឃាត់ខ្លួនជនក្លែងបន្លំធ្វើជាព្រះសង្ឃ ១៤នាក់ នៅស្រុកថ្ពង

KCSM2024-04-19 02-51pm កំពង់ស្ពឺ ៖ សង្ឃក្លែងក្លាយចំនួន១៤អង្គ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីដើររ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតក្នុងភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។តាមសមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំធ្វើជាព្រះសង្ឃទាំង១៤នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ញឹម គឹម ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ទី២ ឈ្មោះ…

បុរសម្នាក់កំពុងលក់បបរនៅមុខផ្ទះ ស្រាប់តែមានជនស-ង្ស័យមួយក្រុមនាំគ្នាព្រួ-តវា-យរបួ-សធ្ង.ន់ រហូតដល់ស្លា.ប់ .មិនដឹងមូលហេតុ…

KCSM 2024-04-18 04-21pm កណ្តាល៖ បុរសម្នាក់បានបាត់បងជីវិតនៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល ក្រោយពីក្រុមជនសង្ស័យមួយក្រុមបានព្រួតវាយ​នៅពេលកំពុងលក់បបរនៅមុខផ្ទះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៤០នាទី ចំណុចផ្លូវក្រាលកៅស៊ូ លេខ១៥១ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះទាំង០២នាក់ ទី១.ឈ្មោះ មួង សុផាន់នី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែរ ស្រុកពញាឮ ខេត្តកណ្តាល…

ប្រជាពលរដ្ឋ​ដើរ​ទស្សនាកម្សាន្ត ទេសចរ​ណ៍នៅ​ថ្ងៃ​ចូល​ឆ្នាំ​មាន​ដល់​ជាង​២១​លាន​នាក់ ដោយសារ .. .. .

KCSM2024-04-18 03-23pm (ភ្នំពេញ)ឯកឧត្ដម តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ ពន្យល់​បន្ថែម​លើ​របាយការណ៍​ចំនួន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ​មាន​ចំនួន​ជាង ២១លាន ៧សែន​នាក់ គឺ​ជា​តួ​លេខ​មិន​សុក្រឹត​១០០​ភាគរយ​នោះ​ទេ វា​ជា​ការ​ប៉ាន់​ប្រមាណ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់ ដូច​ជា​ទិន្នន័យ​ដែល​បាន​ពី​ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ទីតាំង​ទេសចរណ៍ កន្លែង​ទុក ឬ​ផ្ញើ​យានយន្ត​ជា​ដើម​។ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា ចំនួន​មនុស្ស​ប្រមាណ​ជាង ២១លាន ៧សែន​នាក់​នេះ មិន​មែន​សុទ្ធតែ​ទេសចរ​ទាំងអស់​នោះ​ទេ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ដើរ​លេង​កម្សាន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​មិន​ស្នាក់​នៅ​បាន​មួយ​យប់​។ និយាយ​ជា​សាមញ្ញ​ថា ដើរ​កម្សាន្ត​វិល​ល្ងាច ហើយ​គេ​ហៅ​ក្រុម​អ្នក​ដំណើរ​ប្រភេទ​នេះ​ថា…

មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ខណៈភ្នំភ្លើ.ង Ruang របស់ឥណ្ឌូនេស៊ី ផ្ទុះ.បង្កការគំរា.មកំហែ.ងពីរលកយក្សស៊ូណាមិ…

KCSM2024-04-18 03-08pm ម៉ាណាដូ៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានព្យាយាមជម្លៀសមនុស្សរាប់ពាន់នាក់នៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងចំនួន ៥ដង ដោយបង្ខំឱ្យអាជ្ញាធរបិទព្រលានយន្តហោះនៅក្បែរនោះ និងចេញការព្រមានអំពីការធ្លាក់កម្ទេចកម្ទីដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។រណ្ដៅភ្នំភ្លើង Ruang បានឆាបឆេះដោយកម្អែលភ្នំភ្លើងបានហូរហៀរ ហើយមានផ្លេកបន្ទោរពេញមួយយប់ បន្ទាប់ពីបានផ្ទុះឡើងចំនួន ៤ដង កាលពីថ្ងៃពុធ ដោយបង្ខំឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្នកម្រិត ៤ថ្នាក់។ភ្នំភ្លើងនៅតំបន់ខាងក្រៅបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅតែបញ្ចេញផ្សែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានអន្តរជាតិដែលនៅជិតបំផុតក្នុងទីក្រុង Manado លើកោះ Sulawesi រយៈពេល ២៤ម៉ោង។…

រថយន្តយីឌុប ដឹកអុសគេចពីម៉ូតូ ជ្រុលឡើងទ្រូងផ្លូវ ក្រឡាប់ខ្ទាតទៅប៉ះម៉ូតូហុងដាឌ្រីម

KCSM2024-04-18 02-53pm ភ្នំពេញ ៖ រថយន្តកូរ៉េ ប្រភេទយុីឌុបដឹកអុសមួយគ្រឿង បើកលឿនគេចពីម៉ូតូជ្រុលឡើងសួនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងខ្ទាតអុសទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត រងខូចខាត រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ប្រភេទយុីឌុប ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-1592 ដឹកអុសពេញទ្រុង បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ គេចពីម៉ូតូខាងមុខ ជ្រុលឡើងសួនទ្រូងផ្លូវ…

សាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន១៨៣គណនី និងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធបន្ថែមទៀត ក្នុងសំណុំរឿងក្រុមហ៊ុន Brilliant City World Group

KCSM2024-04-18 12-35pm អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីក្រុមហ៊ុន Brilliant City World Group ថា តុលាការបានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និង ស៊ើបអង្កេត លើ អ្នកពាក់ព័ន្ធករណីនេះបន្ថែមទៀត ។ សូមអានលម្អិតសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖