Month: April 2024

របាយការណ៍ទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងករណីផ្ទុះឃ្លាំងស្តុកគ្រាប់.ស្លា-ប់និងរបួ-ស..នៅខេត្តកំពង់ស្ពឺ.

KCSM2024-04-28 01-32pm ខេត្តកំពង់ស្ពី÷ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យ៖-មនុស្សចំនួន ២០នាក់ (អាចស្លាប់ទាំងអស់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។-ចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។-អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ០១ខ្នង…

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ….

KCSM2024-04-27 03-43pm ភ្នំពេញ÷លោកនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួង ព័ត៌មាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការ អនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា…

ជាងផ្សារដែកមិនប្រយ័ត្ន ធ្លា.ក់កម្ទេចភ្លើងលើដុំខោអាវ ឆា.បឆេះរោងខ្ទេចទាំងស្រុង

KCSM2024-04-27 02-40pm បន្ទាយមានជ័យ ៖ រោងជាងមួយកន្លែង មានស្តុកឈើ និងខោអាវជជុះ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារការធ្វេសប្រហែសរបស់ជាងផ្សារដែក ធ្លាក់កម្ទេចភ្លើងលើខោអាវ បណ្តាលឱ្យឆាបឆេះរាល សន្ធោសន្ធៅ អស់ទាំងស្រុង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។តាមសមត្ថកិច្ចបានឱ្យដឹងថា រោងជាងខាងលើ ទំហំ២០ម៉ែត្រx២០ម៉ែត្រ ប្រក់ស័ង្កសី មានស្តុកឈើ៣០ម៉ែត្រគុប ខោអាវជជុះចំនួន៣០ដុំ បន្ទាប់ពីក្រុមជាងផ្សារដែក ខ្វះការប្រុងប្រយ័ត្ន ធ្លាក់កម្ទេចភ្លើងលើខោអាវ បណ្តាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះ…

លោក ជួន គន្ធា តាំងខ្លួនជាឯកឧត្តមចែកដីអោយប្រជាពលរដ្ឋនៅកំពង់ស្ពឺ ត្រូវជាប់ចោទ៦បទល្មើសព្រហ្មទ័ណ្ឌ…..!

KCSM 2024-04-26 04-54pm (កំពង់ស្ពឺ)បន្ទាប់ពីទទួលលទ្ធផលពីការស៊ើបអង្កេត តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ដើមការចោទប្រកាន់ទៅលើលោក ជួន គន្ធា និងលោក មិន ផាន្នី ហៅ ម៉ៅ ព្រមទាំងបក្ខពួក បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើបទល្មើសចំនួន៦ ក្នុងនោះមាន បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាប់គាស់ រុករាន…

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បី​មនុស្សធម៌

Kcsm2024-04-26 01-59pm (ភ្នំពេញ)សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះកា​រ​ប្រកួត​របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ យោងតាមការបញ្ជាក់ពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៤ បានឱ្យដឹងថា “ដោយទទួល​បាននូវ​ការ​អញ្ជើញ​ឱ្យ​ធ្វើ​ជា​គ្រូបង្វឹកកិត្តិយស របស់ក្រុមបាល់ទាត់តារា​កម្ពុជា(Cambodia football super stars)ដែលមានលោកខេម ជាប្រធានក្រុម ព្រឹកនេះខ្ញុំបា​នជួបសំណេះ​សំណាល​ជាមួយ​គ្រូបង្វឹក…

លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

KCSM 2024-04-26 12-38pm ភ្នំពេញថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤៖ ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី​៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ​ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគ​នូវ​ធនធាន​​ផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក…

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការស្នើសូមការសម្របសម្រួល និងការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព។

KCSM2024-04-26 12-12pm កោកុង÷លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារមានដូចជា លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ទាំង៧ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានវាលទាំង៤ លោកអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកប្រធានការិយាល័យភូមិបាលទាំង៧ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត…

វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

KCSM2024-04-25 05-10am “វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”នេះប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អត្ថបទ:សង្គម

នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃ០១គ្រឿង

KCSM 2024-04-25 03-13pm ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងពាក់ព័ន្ធ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១.០០នាទី នៅចំណុចបណ្ដោយផ្លូវ៤០២ កែងផ្លូវ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ រស់ ហ្សូនី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ…

ឆ្នាំនេះ កំណើនសីតុណ្ហភាពអាកាសធាតុកាន់តែក្ដៅ ! ប្រទេសជិតខាងកម្ពុជា មានអ្នកស្លា.ប់ដល់ ៣០នាក់..

KCSM 2024-04-25 02-22pm ប្រទេស​ថៃ​បាន​ចេញ​ការ​ព្រមាន​ថ្មី​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ ខណៈ​រដ្ឋាភិបាល​បាន​និយាយ​ថា ​ជំងឺ​គ្រុន​ក្តៅ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣០នាក់​រួច​ហើយ​នៅ​ឆ្នាំ​នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Barrons news នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ អាជ្ញាធរទីក្រុងបាងកក បានផ្តល់ការព្រមានអំពីកំដៅដ៏ខ្លាំង ខណៈសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៥២អង្សាសេ (ឬស្មើនឹង ១២៥អង្សាហ្វារិនហៃ)។សីតុណ្ហភាព​នៅ​ក្នុង​ទីក្រុងរបស់​ប្រទេស​ថៃ​ បាន​ឡើង​ដល់ ៤០,១អង្សា​សេ​កាលពី​ថ្ងៃ​ពុធ ហើយ​កម្រិត​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ នេះ។ រលកនៃអាកាសធាតុក្តៅខ្លាំងបានបោកបក់ផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ដោយជំរុញឱ្យសាលារៀនទូទាំងប្រទេសហ្វីលីពីន…