ល្បែងមាន់ជល់អនឡាញមួយកន្លែងបើកលេងយ៉ាងអណាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
KCSM 2023-03-05 02-30pm (កណ្តាល) នៅថ្ងៃទី០៥.០៣.២០២៣វេលាម៉ោង២.០០ អង្គភាពសារព័ត៌មាន kcsm tv newsបានចុះផ្តិតយករូបភាពទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ១កន្លែងស្ថិតនៅភូមិសាស្ត្រ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទីតាំងនេះបើកយ៉ាងអណាធិបេតយ្យគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ។ បើយោងតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកន្លែងល្បែងនេះមានពួកញៀនល្បែងទាំងចាស់ទាំងក្មេងមកលេងមិនញញើតសមត្ថកិច្ចមូលដ្ឋានឡើយ ។