មន្ត្រីពន្ធនាគារ ៥រូបត្រូវលុបឈ្មោះចេញពីក្របខណ្ឌពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

Kcsm2024-01-18 12-50pm ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន ៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ករណីប្រើប្រាស់គ្រឿងញៀន។ នេះបើតាមប្រកាសចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។មន្ត្រីពន្ធនាគារ ៥រូបត្រូវលុបឈ្មោះចេញពីក្របខណ្ឌពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនបើតាមសេចក្តីប្រកាសខាងលើ មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២

Read More

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖តុលាការចាត់ការដំណាលគ្នាលើបណ្តឹងរបស់ម្តាយជនបង្កជិះរថយន្តJeepប្តឹងគ្រួសារជនរងគ្រោះនិងសំណុំរឿងបទល្មើសចរាចរណ៍

Kcsm2024-01-17 04-13pm ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន ​អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងសំណុំរឿងទាក់ទងបទល្មើសចរាចរណ៍បង្កដោយម្ចាស់រថយន្ត Jeep បើកបុកមនុស្សស្លាប់ និងបណ្តឹងរបស់ម្តាយជនបង្កហេតុប្តឹងទៅក្រុមគ្រួសារសព ជនរងគ្រោះ គឺតុលាការកំពុងដំណើរការចាត់ការតាមនីតិវិធីដំណាលគ្នា ពោលគឺពុំមែនចាត់ការបណ្តឹងរបស់ម្តាយ ជនបង្កហេតុមុន ទុកសំណុំរឿងបទល្មើសចរាចរណ៍ដោះស្រាយក្រោយនោះឡើយ។ ឯកឧត្តម ជិន ម៉ាលីន ​អ្នកនាំពាក្យក្រសួងយុត្តិធម៌។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌មកកាន់សារព័ត៌មានត្រយងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនិងសារព័ត៌មានមួយចំនួនបានសម្តែងការហួសចិត្ត ដ្បិតក្រុមគ្រួសារ

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការរៀបចំទស្សនកិច្ចជាមួយអង្គការជាតិ អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន!

KCSM2024-01-17 02-02pm ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា

Read More

តុលាការសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទប្រកាន់ពី បទ​ រំលោភអំណាច​ និងបទសម្អាតប្រាក់​

KCSN2024-01-14 12:18pm (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ​បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ​ក្រោមការចោទប្រកាន់លើបទ​ រំលោភអំណាច​ និងបទសម្អាតប្រាក់​។លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា

Read More

តំណាងអយ្យការកំពុងសួរនាំលោក ខេង យ័ន អតីតអភិបាលក្រុងកែប

Kcsm2024-01-13 05:03pm (ភ្នំពេញ)៖ លោក ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា នៅពេលនេះតំណាងអយ្យការ កំពុងធ្វើការសួរនាំ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោយអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនដល់តុលាការ។ លោក ប្លង់ សុផល បានថ្លែងយ៉ាងដូច្នេះថា «សំណុំរឿងខាងលើបានមកដល់អយ្យការអមសាលាដំបូង ហើយនៅពេលនេះ​ តំណាងអយ្យការកំពុងអនុវត្តនីតិវិធី

Read More

ពិតជាកក្រើកទៀត !ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ២ រូបទៀតចេញពីក្របខ័ណ្ឌករណីល្មើសវិន័យកងកម្លាំង

Kcsm 2024-01-12 11-31am ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្តចេញប្រកាសបណ្ដេញ លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុបនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ចេញពីក្របខណ្ឌមន្ត្រីនគបាលជាតិ។ នេះបើតាមប្រកាសស្តីពីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ លេខ ០៥៦ ប្រ.ក ចុថ្ងៃទី០៤ ខែមករា

Read More

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្ហាញយុទ្ធនាការចំនួនពីរជំរុញពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌និងគុណភាពនៃយុត្តិធម៌

Kcsm2024-01-10 11-28am ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានបង្ហាញលម្អិតពីយុទ្ធនាការសំខាន់ៗចំនួនពីររបស់ក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណា ពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌និងគុណភាពនៃយុត្តិធម៌ ស្របតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តីដែលជំរុញ គោលការណ៍នីតិរដ្ឋ និង យុត្តិធម៌នៅក្នុងសង្គមជាតិ។ ការបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះធ្វើឡើងនៅក្នុងសន្និសទីសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌។យុទ្ធនាការចំនួនពីរ ដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ

Read More

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដកហូតមុខតំណែងស្នងការរងនគរបាលខេត្តព្រះសីហនុនិងបន្ថយពីស័ក្តិ៤កន្លះមកនៅត្រឹមស័ក្តិ៤

Kcsm2024-01-07 06-23pm ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ មកជាមន្ដ្រី និងបន្ថយស័ក្ដិមួយកម្រិតពីវរសេនីយ៍ទោ មកជា វរសេនីយ៍ត្រី (ពីស័ក្តិ៤កន្លះមកនៅត្រឹមស័ក្តិ៤)។ប្រកាសដែលចេញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី ០៧​ ខែមករា ឆ្នាំ២០២៤នេះបានបញ្ជាក់ពីមូលហេតុនៃការដកហូតតំណែងលោកវរសេនីយ៍ទោ ហម

Read More

ផ្ទេរភារកិច្ចលោក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយមកជាទីប្រឹក្សាក្រសួងមហាផ្ទៃ

Kcsm2023-12-28 07-01pm ​ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

Read More

ស្នងការភ្នំពេញនឹងស្រាវជ្រាវករណីបែកធ្លាយលិខិតស្នាមមេដៃនគរបាលខណ្ឌកំបូល៤៩នាក់ប្តឹងមិនពេញចិត្តការដឹកនាំរបស់អធិការខណ្ឌកំបូល

KCSM2023-12-07 05-36Pm ​ភ្នំពេញ៖ តបនឹងសំនួររបស់សារព័ត៌មាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ស្នងការនឹងបន្តស្រាវជ្រាវករណីបែកធ្លាយលិខិតប្តឹងមិនពេញចិត្តការដឹកនាំរបស់អធិការខណ្ឌកំបូលនេះ ខណៈករណីនេះ​ធ្លាប់បានដោះស្រាយចប់សព្វគ្រប់រួចមកហើយ។ លោក​ សំ វិច្ឆិកា បញ្ជាក់ថា លិខិតភ្ជាប់ជាមួយស្នាមផ្តិតមេដៃរបស់មន្រ្តីនគរបាលចំនួន ៤៩នាក់នៅខណ្ឌកំបូលនេះ បានប្តឹងមក ស្នងការរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំ២០២៣អំឡុងពេលឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទើបមកកាន់តំណែងថ្មីៗ។

Read More

បែកធ្លាយមន្ត្រីនគរបាលខណ្ឌកំបូល៤៩នាក់ ផ្តិតមេដៃ មិនពេញចិត្តការដឹកនាំរបស់វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល

KCSM 2023-12-07 09-26am ភ្នំពេញ ៖ មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង

Read More

ក្រុមអធិការកិច្ចក្រសួងនឹងចុះទៅធ្វើអធិការកិច្ចករណីមន្ត្រីប្តឹងរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេ ត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាព មិនប្រក្រតីមួយចំនួន និងការប្រព្រឹត្ត អំពើពុករលួយ

KCSM 2023-12-03 02-10pm ភ្នំពេញៈក្រុមអធិការកិច្ចក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ នឹងចុះ​ទៅធ្វើអធិការកិច្ចករណីមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើ​លិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែន​ដីនគរូបនីយកម្ម និងសំណង់ ស្នើសុំ​ផ្លាស់​ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ទៅនិងភាពមិនប្រក្រតីមួយចំនួន និងការ​ប្រព្រឹត្តអំពើពុករលួយថែមទៀតផង។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបានប្រាប់សារព័ត៌មានប្រយុទ្ធ។ប្រភព

Read More

អាជ្ញាធរខេត្តកណ្ដាល មិនទាន់មានវិធានការទប់ស្កាត់ ខណៈកាសុីណូ កាឡាក់សុីជ្រៃធំ បើកដៃឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងស៊ីសងជល់មាន់ជល់ យ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាប…

KCSM2023-11-30 09-56am កណ្តាល៖ ក្រុមប្រជាពលរដ្ឋខ្មែរ ជាអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុក ចូលទៅលេងភ្នាល់ល្បែងជល់ជល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ ក្នុងការចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពលរដ្ឋខ្មែរសោះឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថាកាសុីណូកាឡាក់សុីជ្រៃធំបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន

Read More

លោកស្នងការរងកោះហៅមេប៉ុស្តិ៍រារាំងការសម្តែងល្ខោននៅស្រុកស្នួលមកសាកសួរ ករណីរកឃើញកំហុសនឹងត្រូវបញ្ឈរជើង

KCSM2023-11-23 02-13PM ​ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សើន សុផល ស្នងការរងទទួលផែនការងារសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា បច្ចុប្បន្នការិយាល័យជំនាញនៃស្នងការខេត្តកំពុងធ្វើការសាកសួរនិងពិនិត្យឯកសារនានា របស់មេប៉ុស្តិ៍អូរលង់ទាក់ទងករណីរារាំងហាមឃាត់វង់ល្ខោនមិនឱ្យសម្តែងក្នុងពិធីបុណ្យកឋិនមួយ។លោកឧត្តមសេនីយ៍ត្រី សើន សុផល ។ រូបភាពពីតេឡេក្រាម។ បើតាមលោកឧត្តមសេនីយ៍ត្រី សើន សុផល បើសិនជាករណីលោកមេប៉ុស្តិ៍អូរលង់រូបនេះបានអនុវត្តការងារ លើស ផែនសមត្ថកិច្ច ខុសគោលការណ៍ច្បាប់ នោះមេប៉ុស្តិ៍នេះនឹងអាចប្រឈមមុខការដកតួនាទីបញ្ឈរជើងជាក់ជាពុំខាន។

Read More

តុលាការ៖មន្រ្តីគ្រឿងញៀននិងបក្ខពួក៥នាក់មានពាក់ព័ន្ធករណីចាប់ជនជាតិចិនមកជំរិតប្រាក់ដោយប្រើល្បិចថាប្រើថ្នាំញ

KCSM2023-11-13 09-37am ភ្នំពេញ៖ តំណាងអយ្យការរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យទាំង៥ ដោយរកឃើញថា ពួកគេបានប្រព្រឹត្តសកម្មភាពដេញចាប់ជនរងគ្រោះជាជនជាតិចិននៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះផ្សាយនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣នេះ។សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តថា លោក វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននិងបក្ខពួក៥នាក់ផ្សេងទៀត បានធ្វើសកម្មភាពដេញចាប់ និងយកអាវុធភ្លង់ក្រុមជនជាតិចិនចំនួន ២ ករណីយកទៅបង្ខាំង ហើយជំរិតទារប្រាក់ពីពួកគេដោយចោទថា ជនជាតិចិនទាំងនោះមានពាក់ព័ន្ធគ្រឿងញៀន។

Read More

អភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំមិនអោយប្រមូលភាស៉ី និងការបង់ថ្លៃផ្សេងៗ ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ

2023-10-31 03:03pm (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយការមិនប្រមូលចំណូលភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។ កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរណ៍លេខ ១១ សរ ចុះថ្ងៃទី០៩

Read More

តាមបណ្តាស្នងការ និងពន្ធនាគារ មួយចំនួន កំពុងធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាល

KCSM 2023-10-07 12-11pm ភ្នំពេញ៖ ក្រោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់គ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន មានអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនបានប្រកាសពីការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីសមត្ថកិច្ច។ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញនូវវិធានការក្នុងការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីពន្ធនាគារ និងជនជាប់ឃុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្រ្តីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារបាន១,៣៤៧នាក់ និងធ្វើតេស្តលើអ្នកជាប់ឃុំបានចំនួន៣៤៧នាក់។ ទាក់ទងនឹងលទ្ធផលលោកមិនទាន់អាចបញ្ជាក់បានទេ

Read More

រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវនាវឲ្យអ្នកសារព័ត៌មានដែលពាក់ព័ន្ធករណីសុំលុយកាក់ពី កាស៊ីណូមួយបញ្ឈប់សកម្មភាពរបស់ខ្លួន

KCSM 2023-10-05 09-28pm ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០២៣ បានអំពាវនាវឲ្យក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានការពាក់ព័ន្ធការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិនបញ្ឈប់សកម្មភាពរបស់ខ្លួន។ បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូ

Read More

ACU អោយលោកចៅសង្កាត់និងស្មៀន នៅសង្កាត់ចោមចៅទី១ចូលបំភ្លឺក្នុងករណីយកលុយប្រជាពលរដ្ឋហើយមិនបើកប្រាក់លើកទឹកចិត្តដល់មន្រ្តីជាង២០០លានរៀល

KCSM 2023-09-29 08-10PM ACU ឲ្យលោក សួរ ភ័ក្រ សំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ បំភ្លឺករណីរឿងយកលុយពីប្រជាពលរដ្ឋ​ និងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រី។

Read More