• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីចេញសែកស្អុយជាង១លានដុល្លារ

Bysetha chey

Mar 17, 2023
0 0
Read Time:3 Minute, 16 Second
KCSM 2023-03-17 04-06pm
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ បានធ្វើការចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ចេញសែកស្អុយជាង១ លានដុល្លារ។ ការចាប់ខ្លួនជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាសយដ្ឋាន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ ដើម្បីសាកសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ ឈ្មោះ យឹម សុខលី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ការចាប់ខ្លួនជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាសយដ្ឋាន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ ដើម្បីសាកសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ ឈ្មោះ យឹម សុខលី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។លុះដល់ថ្ងៃកំណត់ជនសង្ស័យបានចេញមូលប្បទានប័ត្រចំនួន២សន្លឹក ឲ្យទៅជនរងគ្រោះ មូលប្បទានប័ត្រមួយមានទំហំទឹកប្រាក់ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រទីពីរមានទំហំទឹកប្រាក់ចំនួន៤៥០.០០០ ដុល្លារ របស់ធានាគារ(ABA)។ ក្រោយពីទទួលមូលប្បទានប័ត្រពីរសន្លឹករួច ជនរងគ្រោះ បានទៅបើកប្រាក់នៅធនាគារ ប៉ុន្តែត្រូវបានខាងធានាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនេះមិនមានទឹកប្រាក់ក្នុងគណនីទេ។ហើយពេលនោះជនរងគ្រោះឈ្មោះ យឹម សុខលី បានព្យាយាមទាក់ទងទៅជនសង្ស័យឈ្មោះ សួន វុធ គ្រប់មធ្យោបាយដើម្បីដោះស្រាយ ប៉ុន្តែជនសង្ស័យព្យាយាមគេចវេស រហូតទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងរហូតដល់មានការចាប់ខ្លួន បញ្ជូនទៅតុលាការ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published.

មាតិកាព័ត៌មានប្រចាំថ្ងៃ