• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

សម្តេចស ខេង ប្រាប់មន្ត្រីឲ្យបង្រ្កាបល្បែងស៊ីសង និងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ

Bysetha chey

Mar 16, 2023
0 0
Read Time:5 Minute, 6 Second
KCSM 2023-03-16 08-51pm
(បាត់ដំបង)សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុក ពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។សម្តេចបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង។សម្តេចបានធ្វើការណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published.

មាតិកាព័ត៌មានប្រចាំថ្ងៃ