• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

ឆេះកន្លែងឆ្អើរត្រីបង្កជាអគ្គិភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋអស់៣០ខ្នង ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

Bysetha chey

Mar 13, 2023
0 0
Read Time:2 Minute, 18 Second
KCSM 2023-03-13 09-47am
កំពង់ឆ្នាំង ៖ ផ្ទះបងប្រជាពលរដ្ឋចំនួន៣០ខ្នង ក្នុងចំណោមផ្ទះពលរដ្ឋសរុបចំនួន៤២ខ្នង ស្ថិត នៅមុខប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង លើខ្នងទំនប់បារាំង ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលរងនូវអគ្គិភ័យ ឆាបឆេះ ទ្រង់ទ្រាយធំ បំផ្លាញ ខ្ទេចអស់ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពិវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថាលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលសង់រស់នៅចំណុចកើតហេតុ សរុបចំនួន ៤២ ខ្នង ប្រកបការងារ របរអាជីវកម្មផ្សេងៗគ្នា ស្រាប់តែនៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣នេះ ទទួលរងអគ្គិភ័យ លេបត្របាក់អស់ចំនួន៣០ខ្នងទៅហើយ ។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះចេញពីម្ចាស់ផ្ឋះពលរដ្ឋមួយខ្នង ដែលមានរោងឆ្អើរត្រីលក់នៅខាងក្រោយផ្ទះ ដោយការធ្វេសប្រហែសទើបបង្កឲ្យអោយឆេះកន្លែងឆ្អើរត្រី និងរាលដាលឆេះផ្ទះពលរដ្ឋក្បែរនោះ ជាបន្តបន្ទាប់តែម្តង។ចំណែកប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ករណីភ្លើងឆេះផ្ទះខាងលើនេះ អង្គភាពពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង និងបានអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ប្រមាណជិត១០០ឡាន ទើបគ្រប់គ្រងសភាពការណ៍បាន។ ចំណែកឯទំហំនៃការខូចខាតទ្រព្យសម្បត្តិ ក្នុងករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវបូកសរុប មិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published.

មាតិកាព័ត៌មានប្រចាំថ្ងៃ