ប្រជាពលរដ្ឋ ផ្ទុះកំហឹងឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4 នៅស្រុកព្រៃនប់

0 0
Read Time:2 Minute, 51 Second

Kcsm2023-01-02 10-56pm

(ខេត្តព្រះសីហនុ)នៅថ្ងៃពុធទី 01 ខែកុម្ភៈឆ្នាំ 2023 វេលាម៉ោង 12:00 ថ្ងៃត្រង់ ប្រជាពលរដ្ឋនៅតំបន់តាដួង តាអាំ ជាច្រើនគ្រួសារមានការផ្ទុះកំហឹង ឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4 ដើម្បីសុំការអន្តរាគមន៍ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់តាដួង តាអាំស្ថិតនៅក្នុង ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ផ្ទុះកំហឹងឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4 ដើម្បីសុំធ្វើការអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន.សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ ពីរឿងបញ្ហាដីធ្លី ដែលពួកគាត់បានរស់នៅអាស្រ័យផលអស់រយៈពេល 8 ឆ្នាំកន្លងមកហើយ ដោយមានការទទួលស្គាល់ចេញបណ្ណ័កម្មសិទ្អិពីអាជ្ញាធរភូមិឃុំ ស្រាប់តែពេលនេះ ក៏មានលេចមុខក្រុមហ៊ុនមួយមកអះអាងថាជាដីនេះជាដីរបស់ក្រុមហ៊ុន និងមានការកាត់សសរនិងដុតបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ ហើយធ្វើការបណ្ដេញទាំងបង្ខំដោយគ្មានដំណោះស្រាយជាមួយពួកគាត់ទាល់តែសោះ ហើយក្រុមហ៊ុនមួយនោះមិនដឹងថាជាក្រុមហ៊ុនអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ ប្រជាពលរដ្ឋបានសង្ស័យថា អាចនឹងមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីមួយចំនួននិងអ្នកមានលុយមានអំណាច ធ្វើរឿងនេះឡើងជាការរឹបអូសយកដីប្រជាពលរដ្ឋ ទៅលក់ឱ្យក្រុមហ៊ុនដើម្បីយកលុយដាក់ហោប៉ៅធ្វើមានបានរបស់ខ្លួន ដោយមិនគិតពីទឹកភ្នែករបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនិងជាម្ចាស់សន្លឹកឆ្នោត ដែលពួកគាត់មិនមានដីនៅសូម្បីតែមួយម៉ែត្រការ៉េផងនោះ។
ជាចុងក្រោយ ពួកគាត់ដែលជាប្រជាពលរដ្ឋទន់ខ្សោយនិងជាម្ចាស់សន្លឹកឆ្នោតជាច្រើនគ្រួសារ សូមសំណូមពរ សូមសម្ដេចតេជោ ហ៊ុន.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមមេត្តាជួយរកភាពយុត្តិធម៌ និងមានការដំណោះស្រាយបានដល់ពួកគាត់ផង៕

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *