• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

លោក ហួន សុផៃ ទទូចសុំព្រះរាជអាជ្ញា លើកលែងការចោទប្រកាន់ តាមបណ្ដឹងរបស់ លោក ចៅ ដាវ៉េត ទាំងអយុត្តិធម៌ចំពោះខ្លួន

Bysetha chey

Jul 29, 2022
0 0
Read Time:12 Minute, 51 Second
ចេញផ្សាយ : ថ្ងៃ សុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២រក្សាសិទ្ធដោយ: KCSM TV NEWលោក ហួនសុផៃ កំពុងរងការចោទប្រកាន់ពីព្រះរាជអាជ្ញាអមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ លោក ចៅ ដាវ៉េត ជាតំណាងឲ្យអ្នកទិញដែកក្រុមហ៊ុនBTS មានទីលំនៅផ្ទះលេខ 152 ផ្លូវជាតិលេខ 1 នៅភូមិព្រែកឯង សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលោក ហួន សុផៃ បាននិយាយរៀបរាប់មកកាន់ kcsmtvnews ពីដំណើរសាច់រឿង ដែលនាំឱ្យ ខ្លួនលោក រងការចោទប្រកាន់ពីព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញទៅតាមបណ្ដឹងរបស់ លោក ចៅ ដាវ៉េត ទាំង អយុត្តិធម៌យ៉ាងដូច្នេះថាកាលពីដើមឡើយ។
នាមុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ មានបុរសម្នាក់ឈ្មោះ គីម ថាយងៀង ឆាតមកទាក់ទងសួររកដេប៉ូលក់ដែកពីឈ្មោះ អ៑ុន សុខកែម ជាវិស្វិករ ដោយគាត់បាននិយាយថា គាត់ជាជនជាតិខ្មែរនៅកម្ពុជាក្រោមនៅវៀតណាម ហើយគាត់មានពួកម៉ាកម្នាក់ ត្រូវការដែកប្រភេទប៉ូមីណាP 6លី មិនដឹងថាមានកន្លែងណាមានផ្ទុកដែកនឹងនៅភ្នំពេញ។ លោក អ៑ុន សុខកែម ទាំងដែលមិនធ្លាប់ស្គាល់ គីម ថាយងៀង ពីមុនមកសោះ បាននិយាយណែនាំកន្លែងដែលផ្ទុកដែកប្រភេទនេះពីបីកន្លែង និងអោយលេខទូរស័ព្ទរបស់ លោក ហួន សុផៃ ទៅ លោកគីម ថាយងៀង ទៀតផង។
ក្រោយមក លោក គីម ថាយងៀង បន្ទាប់ពីបានលេខទូរសព្ទលោក ហួន សុផៃ តាមរយះការណែររបស់ អ៑ុន សុខកែម ពួកគាត់ទាំងពីរបានធ្វើការទំនាក់ទំនងទិញដូរលក់អីវ៉ាន់ ដោយលោកហួន សុផៃ បានផ្ញើរូបភាពប៉ាន់ដែក តាមmessenger អោយ គីមថាយ ងៀងមើល ហើយយល់ព្រមយកដែកប្រភេទនេះ ក្នុងតម្លៃ ៧១០$/1តោន ថែមទាំងផ្ញើអាសយដ្ឋានដឹកជញ្ជូនដែកចូលអោយខ្លួន ឋិតនៅពិភពថ្មីគម្រោងទី 2 ផ្លូវជាតិលេខ 2 ជិតរង្វង់មូលនាងគួរស្រូវ មិនតែប៉ុណ្ណោះមានទាំងលិខិតបញ្ជាក់ ពីការផ្គត់ផ្គង់ទំនិញរបស់ គីម ថាយងៀងជាភាសារខ្មែរនឹងវៀតណាម ចំពោះ ចៅ ដាវ៉េត តំណាងឲ្យអ្នកទិញ ទំនិញគ្រប់គ្រាន់ 200 តោនដែកស្លាកប៉ូមីណា6មីលីម៉ែត្រ ដល់អ្នកទិញ ប្រសិនបើមិនមានដែកនេះ យោងតាមបរិមាណខាងលើទេ ឃ្លាំងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់របស់រដ្ឋាភិបាល និងបានកំណត់ថ្ងៃប្រគល់ទំនិញ ។សូមបញ្ជាក់: លោក ហួន សុផៃ និង លោក គីម ថាយងៀង រួមទាំងលោក ចៅដាវ៉េត បីនាក់គឺមិនធ្លាប់ស្គាល់គ្នាពីមុនមកទេ ទើបតែស្គាល់តាមរយៈប្រព័ន្ធសង្គម messenger ដោយលោក គីម ថាយងៀង ឆាតមកសួររកដែក ដោយប្រាប់ថាមានពួកម៉ាកគាត់ ចៅ សាវ៉េត ត្រូវការដែក ហើយនៅភ្នំពេញមានដែកប្រភេទនេះឬអត់ មុនពេលកើតហេតុប៉ុន្មានថ្ងៃ។
លោក ហួន សុផៃ បានរៀបរាប់ប្រាប់ kcsmtvnews បន្តទៀតថា ក្រោយពីត្រូវបានអតិថិជនយល់ព្រមកុម្ម៉ង់ដែករបស់ខ្លួន លោកក៏បានទៅទំនាក់ទំនងក្រុមហ៊ុនផ្គត់ផ្គង់ដែកធំមួយនៅក្នុងស្រុកខ្មែរ ឈ្មោះថាLim Hok Chhourn Steel ដោយលោកបាន កុម៉្មង់ចំនួនទំនិញ២០០តោន ជាប្រភេទដែក ប៉ូមីណា ដែលជាតំរូវការរបស់អតិថិជន ក្នុងតម្លៃ 0.69000$ ក្នុងមួយគីឡូ/690ដុល្លា/1តោន មានចំនួនសរុបទាំងអស់២០០តោន ស្មើរ ១៣៨០០$ក្នុងថ្ងៃកើតហេតុ កាលពីថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2021 វេលាម៉ោង 15 និង 30 នាទី ត្រង់ចំណុចបុរីពិភពថ្មីកួស្រូវគំរោងទីពីរ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោយពីបានដឹកជញ្ជូនដែកពីក្រុមហ៑ុន ,Lim Hok Chhoun Steel ឆ្ពោះទៅអាស័យដ្ឋាន គីម ថាយងៀង ផ្ដល់ឲ្យ ស្រាប់តែលេចមុខ ចៅ ដាវ៉េត មកទទួលជំនួសទៅវិញ ដោយ គីម ថាយងៀង ប្រាប់ថាជាកូនចៅចាំទទួលជំនួស មិនតែប៉ុណ្ណោះ គីម ថាយងៀង បាននិយាយទៀតថា បើខ្ញុំមិនទាន់វេរលុយឲ្យកុំទាន់ទម្លាក់ដែក។ដោយហេតុចាំបាត់ៗមិនឃើញមាន គីម ថាយងៀង វេលុយឲ្យខ្លួនសោះ ហួន សុផៃ ក៏បានសម្រេចចិត្តបើកឡានដឹកឥវ៉ាន់ចេញវិញ ដោយមិនមានការទូទាត់លុយតាមរបៀបណាមួយឡើយ។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published.

មាតិកាព័ត៌មានប្រចាំថ្ងៃ